ដកស្រង់ពីគេហទំព័រផ្លូវការ nasla.interior.gov.kh គិតត្រឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦
មើលបន្ថែមនៅគេហទំព័រផ្លូវការ
អំពីសាលា

នាយកដ្ឋានចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន

មានតួនាទីជាសេនាធិការលើការងារគ្រប់គ្រងបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុដែលមានភារកិច្ចដូចខាងក្រោម៖

  • ការងាររដ្ឋបាល គ្រប់គ្រងត្រា លិខិតចេញចូល និងឯកសារនានា
  • រៀបចំកិច្ចប្រជុំ សិក្ខាសាលា និងកម្មវិធីផ្សេងៗ
  • ការងារគ្រប់គ្រងបុគ្គលិក
  • ការងារពិធីការ
  • គ្រប់គ្រងចំណូល និងចំណាយ ស្របតាមនីតិវិធីជាធរមាន
  • សម្របសម្រួលការងារលទ្ធកម្ម
  • ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យ
  • គ្រប់គ្រងបញ្ជីសារពើភណ្ឌ សម្ភារ បរិក្ខារ ចលនទ្រព្យ និងអចលនទ្រព្យ
  • គ្រប់គ្រងអាហារដ្ឋាន និងអន្តេវាសិកដ្ឋាន
  • ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលនាយកសាលាជាតិរដ្ឋបាលមូលដ្ឋានប្រគល់ឱ្យ។